ព្រះត្រៃបិដក ភាគ ៨៥
[២៨៩] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាសុញ្ញតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩០] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ ជាសុញ្ញតារម្មណ៍។បេ។ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ ជាអប្បណិហិតារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩១] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរពោលថា ជាសុញ្ញតារម្មណ៍ទេឬ។
ID: 637652576427277561
ទៅកាន់ទំព័រ៖