ព្រះត្រៃបិដក ភាគ ៨៥
អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ មិនគួរពោលថា ជាសុញ្ញតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈ មិនគួរពោលថា ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ មិនគួរពោលថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩២] កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាអរិយៈ មិនគួរពោលថា ជាសុញ្ញតារម្មណ៍។បេ។ ជាអនិមិត្តារម្មណ៍។បេ។ ជាអប្បណិហិតារម្មណ៍ទេឬ។ អើ។ កម្លំាងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងការអស់ទៅនៃអាសវៈទំាងឡាយ ជាអរិយៈ មិនគួរពោលថា ជាអប្បណិហិតារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អរិយន្តិកថា។
ID: 637652576676495668
ទៅកាន់ទំព័រ៖