ព្រះត្រៃបិដក ភាគ ៨៥

លះ​មោហៈ​ហើយ។បេ។ លះ​អនោត្តប្បៈ​ហើយ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មាន​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​អនោត្តប្បៈ​ហើយ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន ចម្រើន​មគ្គ ដើម្បី​លះ​រាគៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។ ដើម្បី​លះ​ទោសៈ។បេ។ ដើម្បី​លះ​មោហៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ ចម្រើ​នពោ​ជ្ឈង្គៈ ដើម្បី​លះ​អនោត្តប្បៈ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637652532898818085
ទៅកាន់ទំព័រ៖