ព្រះត្រៃបិដក ភាគ ៨៥

 [២៩៦] ចិត្ត​ដែល​ប្រកបដោយ​ផស្សៈ ប្រកបដោយ​រាគៈ រួច​ស្រឡះ ចុះ​ផស្សៈ និង​ចិ​ត្ត​ទំាង​ពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ រាគៈ និង​ចិត្ត ទំាង​ពីរ រួច​ស្រឡះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៧] ចិត្ត​ដែល​ប្រកបដោយ​វេទនា ប្រកបដោយ​រាគៈ។បេ។ ប្រកបដោយ​សញ្ញា ប្រកបដោយ​រាគៈ។បេ។ ប្រកបដោយ​ចេតនា ប្រកបដោយ​រាគៈ។បេ។ ប្រកបដោយ​បញ្ញា ប្រកបដោយ​រាគៈ រួច​ស្រឡះ ចុះ​បញ្ញា និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ រាគៈ និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៨] ចិត្ត​ដែល​ប្រកបដោយ​ទោសៈ រួច​ស្រឡះ​ឬ។ អើ។ ចិត្ត​ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​ទោសៈ មានកំណើត​ជាមួយនឹង​ទោសៈ ច្រឡូកច្រឡំ​ដោយ​ទោសៈ ប្រកបដោយ​ទោសៈ កើតជា​មួយ​នឹង​ទោសៈ ប្រព្រឹត្តទៅ​តាម​ទោសៈ ជាអកុសល ជា​លោ​កិយៈ ប្រកបដោយ​អាសវៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង រួច​ស្រឡះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៩] ចិត្ត​ដែល​ប្រកបដោយ​ផស្សៈ រួច​ស្រឡះ ចុះ​ផស្សៈ និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ ចិត្ត​ដែល​ប្រកបដោយ​ទោសៈ រួច​ស្រឡះ ចុះ​ទោសៈ និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637652577291808156
ទៅកាន់ទំព័រ៖