ព្រះត្រៃបិដក ភាគ ៨៥

 [៣០០] ចិត្ត​ដែល​ប្រកបដោយ​វេទនា។បេ។ ប្រកបដោយ​សញ្ញា។បេ។ ប្រកបដោយ​ចេតនា។បេ។ ប្រកបដោយ​បញ្ញា រួច​ស្រឡះ ចុះ​បញ្ញា និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ ចិត្ត​ដែល​ប្រកបដោយ​ទោសៈ រួច​ស្រឡះ ចុះ​ទោសៈ និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣០១] ចិត្ត​ដែល​ប្រកបដោយ​ផស្សៈ ប្រកបដោយ​ទោសៈ រួច​ស្រឡះ ចុះ​ផស្សៈ និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ ចិត្ត​ដែល​ប្រកបដោយ​ទោសៈ រួច​ស្រឡះ ចុះ​ទោសៈ និង​ចិត្ត ទំាង​ពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣០២] ចិត្ត​ដែល​ប្រកបដោយ​វេទនា ប្រកបដោយ​ទោសៈ។បេ។ ប្រកបដោយ​សញ្ញា ប្រកបដោយ​ទោសៈ។បេ។ ប្រកបដោយ​ចេតនា ប្រកបដោយ​ទោសៈ។បេ។ ប្រកបដោយ​បញ្ញា ប្រកបដោយ​ទោសៈ រួច​ស្រឡះ ចុះ​បញ្ញា និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ ទោសៈ និង​ចិត្ត ទំាង​ពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣០៣] ចិត្ត​ដែល​ប្រកបដោយ​មោហៈ រួច​ស្រឡះ​ឬ។ អើ។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637652577612276858
ទៅកាន់ទំព័រ៖