ព្រះត្រៃបិដក ភាគ ៨៥

ចិត្ត​ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​មោហៈ មានកំណើត​ជាមួយនឹង​មោហៈ ច្រឡូកច្រឡំ​ដោយ​មោហៈ ប្រកបដោយ​មោហៈ កើតជា​មួយ​នឹង​មោហៈ ប្រព្រឹត្តទៅ​តាម​មោហៈ ជាអកុសល ជា​លោ​កិយៈ ប្រកបដោយ​អាសវៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣០៤] ចិត្ត​ដែល​ប្រកបដោយ​ផស្សៈ រួច​ស្រឡះ ចុះ​ផស្ស និង​ចិត្ត ទំាង​ពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ ចិត្ត​ដែល​ប្រកបដោយ​មោហៈ រួច​ស្រឡះ ចុះ​មោហៈ និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣០៥] ចិត្ត​ដែល​ប្រកបដោយ​វេទនា។បេ។ ប្រកបដោយ​សញ្ញា។បេ។ ប្រកបដោយ​ចេតនា។បេ។ ប្រកបដោយ​បញ្ញា រួច​ស្រឡះ ចុះ​បញ្ញា និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ ចិត្ត​ដែល​ប្រកបដោយ​មោហៈ រួច​ស្រឡះ ចុះ​មោហៈ និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣០៦] ចិត្ត​ដែល​ប្រកបដោយ​ផស្សៈ ប្រកបដោយ​មោហៈ រួច​ស្រឡះ ចុះ​ផស្សៈ និង​ចិត្ត ទាំងពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ មោហៈ និង​ចិត្ត ទំាង​ពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637652577912589450
ទៅកាន់ទំព័រ៖