ព្រះត្រៃបិដក ភាគ ៨៥

 [៣០៧] ចិត្ត​ដែល​ប្រកបដោយ​វេទនា ប្រកបដោយ​មោហៈ។បេ។ ប្រកបដោយ​សញ្ញា ប្រកបដោយ​មោហៈ។បេ។ ប្រកបដោយ​ចេតនា ប្រកបដោយ​មោហៈ។បេ។ ប្រកបដោយ​បញ្ញា ប្រកបដោយ​មោហៈ រួច​ស្រឡះ ចុះ​បញ្ញា និង​ចិត្ត ទំាង​ពីរ រួច​ស្រឡះ​ដែរ​ឬ។ អើ។ មោហៈ និង​ចិត្ត ទំាង​ពីរ រួច​ស្រឡះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣០៨] បុគ្គល​មិន​គួរ​និយាយ​ថា ចិត្ត​ដែល​ប្រកបដោយ​រាគៈ ប្រកបដោយ​ទោសៈ ប្រកបដោយ​មោហៈ រួច​ស្រឡះ​ទេ​ឬ។ អើ។ ចិត្ត​ដែល​ប្រាសចាក​រាគៈ ប្រាសចាក​ទោសៈ ប្រាសចាក​មោហៈ មិន​មាន​កិលេស រួច​ស្រឡះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ចិត្ត​ដែល​ប្រកបដោយ​រាគៈ ប្រកបដោយ​ទោសៈ ប្រកបដោយ​មោហៈ រមែង​រួច​ស្រឡះ (ចាក​អាសវៈ)។

ចប់ វិ​មុ​ច្ច​តិក​ថា។


វិ​មុ​ច្ច​មានក​ថា


 [៣០៩] ចិត្ត រួច​ស្រឡះ​ហើយ ចិត្ត​កំពុង​រួច​ស្រឡះ មែន​ឬ។ អើ។ ចិត្ត រួច​ស្រឡះ​ហើយ មួយ​ផ្នែក ចិត្ត​មិនទាន់​រួច​ស្រឡះ​ហើយ មួយ​ផ្នែក មែន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637652578242277047
ទៅកាន់ទំព័រ៖