ព្រះត្រៃបិដក ភាគ ៨៥
[៣១០] ចិត្តរួចស្រឡះហើយមួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយមួយផ្នែក មែនឬ។ អើ។ បុគ្គលជាសោតាបន្នៈមួយផ្នែក មិនមែនជាសោតាបន្នៈមួយផ្នែក បុគ្គលដល់នូវសោតាបត្តិផល ដែលបានចំពោះ ត្រាស់ដឹង ធើ្វឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយមួយផ្នែក មិនពាល់ត្រូវដោយនាមកាយមួយផ្នែក សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយសីលជាទីត្រេកអរនៃព្រះអរិយៈទាំងឡាយមួយផ្នែក មិនប្រកបដោយសីលជាទីត្រេកអរនៃព្រះអរិយៈទាំងឡាយមួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១១] ចិត្តរួចស្រឡះហើយមួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយមួយផ្នែក មែនឬ។ អើ។ បុគ្គលជាសកទាគាមីមួយផ្នែក មិនមែនជាសកទាគាមីមួយផ្នែក បុគ្គលដល់នូវសកទាគាមិផល ដែលបានចំពោះ ត្រាស់ដឹង ធើ្វឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយមួយផ្នែក មិនពាល់ត្រូវដោយនាមកាយមួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652578476651891
ទៅកាន់ទំព័រ៖