ព្រះត្រៃបិដក ភាគ ៨៥
[៣១២] ចិត្តរួចស្រឡះហើយមួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយមួយផ្នែក មែនឬ។ អើ។ បុគ្គលជាអនាគាមីមួយផ្នែក មិនមែនជាអនាគាមីមួយផ្នែក បុគ្គលដល់នូវអនាគាមិផល ដែលបានចំពោះ ត្រាស់ដឹង ធើ្វឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយមួយផ្នែក មិនពាល់ត្រូវដោយនាមកាយមួយផ្នែក ជាអន្តរាបរិនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ជាឧទ្ធំសោតៈ អកនិដ្ឋគាមី មួយផ្នែក មិនមែនជាឧទ្ធំសោតៈ មិនមែនជាអកនិដ្ឋគាមី មួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១៣] ចិត្តរួចស្រឡះហើយមួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយមួយផ្នែក មែនឬ។ អើ។ បុគ្គលជាអរហន្តមួយផ្នែក មិនមែនជាអរហន្តមួយផ្នែក បុគ្គលដល់នូវអរហត្ត ដែលបានចំពោះ ត្រាស់ដឹង ធើ្វឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយមួយផ្នែក មិនពាល់ត្រូវដោយនាមកាយមួយផ្នែក បុគ្គលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មួយផ្នែក។បេ។ សច្ឆិកាតព្វកិច្ច លោកបានធើ្វឲ្យជាក់ច្បាស់ហើយមួយផ្នែក សច្ឆិកាតព្វកិច្ច លោកមិនបានធើ្វឲ្យជាក់ច្បាស់ហើយមួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652578712589453
ទៅកាន់ទំព័រ៖