ព្រះត្រៃបិដក ភាគ ៨៥
[៣១៩] វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី ៨ លះបង់ហើយឬ។ អើ។ បុគ្គលទី ៨ ជាសោតាបន្នៈ ដល់នូវសោតាបត្តិផល។បេ។ ពាល់ត្រូវដោយនាមកាយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣២០] ទិដិ្ឋបរិយុដ្ឋានៈ បុគ្គលទី ៨ លះបង់ហើយឬ។ អើ។ ទិដ្ឋានុស័យ បុគ្គលទី៨ លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី ៨ លះបង់ហើយឬ។ អើ។ វិចិកិច្ឆានុស័យ បុគ្គលទី៨ លះបង់ហើយ។បេ។ សីលព្វតបរាមាសៈ លោកលះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣២១] វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី៨ លះបង់ហើយឬ។ អើ។ វិចិកិច្ឆានុស័យ បុគ្គលទី ៨ លះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី៨ លះបង់ហើយឬ។ អើ។ ទិដ្ឋានុស័យ បុគ្គលទី៨ លះបង់ហើយ។បេ។ សីលព្វតបរាមាសៈ លោកលះបង់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652579781501646
ទៅកាន់ទំព័រ៖