ព្រះត្រៃបិដក ភាគ ៨៥

 [៣២២] ទិ​ដ្ឋានុ​ស័យ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ​ឬ។ អើ។ ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទិ​ដ្ឋានុ​ស័យ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ​ឬ។ អើ។ វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ។បេ។ សីលព្វត​បរា​មា​សៈ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ​ឬ។ អើ។ ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សីលព្វត​បរា​មា​សៈ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ​ឬ។ អើ។ វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ បុគ្គល​ទី៨ មិនបាន​លះបង់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២៣] ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ បុគ្គល​ទី ៨ បាន​លះបង់​ហើយ​ឬ។ អើ។ បុគ្គល​ទី៨ បាន​ចម្រើន​មគ្គ ដើម្បី​លះបង់​ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ទី ៨ បាន​លះបង់​ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ​ឬ។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637652580023220294
ទៅកាន់ទំព័រ៖