ព្រះត្រៃបិដក ភាគ ៨៥
[៣៨] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បានលះរាគៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បានលះរាគៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៩] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បានលះទោសៈហើយ លះមោហៈហើយ។បេ។ លះអនោត្តប្បៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បានលះអនោត្តប្បៈហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនមគ្គៈ ដើម្បីលះរាគៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។ ដើម្បីលះទោសៈ។បេ។ ដើម្បីលះមោហៈ។បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចម្រើនពោជ្ឈង្គៈ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652533166630618
ទៅកាន់ទំព័រ៖