ព្រះត្រៃបិដក ភាគ ៨៥
អើ។ បុគ្គលទី ៨ បានចម្រើនសតិប្បដ្ឋាន។បេ។ សម្មប្បធាន។បេ។ បានចម្រើនពោជ្ឈង្គៈ ដើម្បីលះបង់ទិដ្ឋិបរិយុដ្ឋានៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣២៤] វិចិកិច្ឆាបរិយុដ្ឋានៈ បុគ្គលទី ៨ បានលះបង់ហើយឬ។ អើ។ បុគ្គលទី ៨ បានចម្រើនមគ្គ។បេ។ បានចម្រើនពោជ្ឈង្គៈ ដើម្បីលះបង់វិចិកិច្ឆាបរិយុដ្ឋានៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣២៥] បុគ្គលទី ៨ មិនបានចម្រើនមគ្គ ដើម្បីលះបង់ទិដ្ឋិបរិយុដ្ឋានៈទេឬ។ អើ។ បរិយុដ្ឋានក្កិលេស គឺលោកលះបង់ហើយ ដោយធម៌មិនមែនជាមគ្គ ជាលោកិយៈ ប្រកបដោយអាសវៈ។បេ។ ប្រកបដោយសេចក្តីសៅហ្មង មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលទី ៨ មិនបានចម្រើនសតិប្បដ្ឋាន។បេ។ មិនបានចម្រើនពោជ្ឈង្គៈ ដើម្បីលះបង់ទិដ្ឋិបរិយុដ្ឋានៈទេឬ។ អើ។ (បរិយុដ្ឋានក្កិលេស) គឺលោកលះបង់ហើយ ដោយធម៌មិនមែនជាមគ្គ ជាលោកិយៈ ប្រកបដោយអាសវៈ។បេ។ ប្រកបដោយសេចក្តីសៅហ្មង មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣២៦] បុគ្គលទី ៨ មិនបានចម្រើនមគ្គ។បេ។ សតិប្បដ្ឋាន។បេ។ មិនបានចម្រើនពោជ្ឈង្គៈ ដើម្បីលះបង់វិចិកិច្ឆាបរិយុដ្ឋានៈទេឬ។
ID: 637652580348845287
ទៅកាន់ទំព័រ៖