ព្រះត្រៃបិដក ភាគ ៨៥

អើ។ (បរិយុ​ដ្ឋាន​ក្កិ​លេស) គឺ​លោក​លះបង់​ហើយ ដោយ​ធម៌​មិនមែន​ជាម​គ្គ ជា​លោ​កិយៈ ប្រកបដោយ​អាសវៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង មែន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២៧] បុគ្គល​មិន​គួរ​ពោល​ថា ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ បុគ្គល​ទី ៨ បាន​លះបង់​ហើយ​ឬ។ អើ។ ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ នឹង​កើតឡើង​ឬ។ ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង​ទេ។ ប្រសិនបើ​ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ បុគ្គល​ទី ៨ បាន​លះបង់​ហើយ។
 [៣២៨] បុគ្គល​មិន​គួរ​ពោល​ថា វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ បុគ្គល​ទី ៨ បាន​លះបង់​ហើយ​ឬ។ អើ។ វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ នឹង​កើតឡើង​ឬ។ វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង​ទេ។ ប្រសិនបើ​វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ បុគ្គល​ទី ៨ បាន​លះបង់​ហើយ។
 [៣២៩] បុគ្គល​ទី ៨ ធើ្វ​សេចក្តី​ចូលចិត្ត​ថា ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អើ។ បុគ្គល​ទី ៨ ធើ្វ​សេចក្តី​ចូលចិត្ត​ថា ទិ​ដ្ឋានុ​ស័យ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637652580637907803
ទៅកាន់ទំព័រ៖