ព្រះត្រៃបិដក ភាគ ៨៥

 [៣៣០] បុគ្គល​ទី ៨ ធើ្វ​សេចក្តី​ចូលចិត្ត​ថា ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អើ។ បុគ្គល​ទី ៨ ធើ្វ​សេចក្តី​ចូលចិត្ត​ថា វិ​ចិ​កិ​ច្ឆា​នុ​ស័យ។បេ។ សីលព្វត​បរា​មា​សៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៣១] បុគ្គល​ទី ៨ ធើ្វ​សេចក្តី​ចូលចិត្ត​ថា វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អើ។ បុគ្គល​ទី ៨ ធើ្វ​សេចក្តី​ចូលចិត្ត​ថា វិ​ចិ​កិ​ច្ឆា​នុ​ស័យ។បេ។ សីលព្វត​បរា​មា​សៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៣២] បុគ្គល​ទី៨ ធើ្វ​សេចក្តី​ចូលចិត្ត​ថា ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អើ។ បុគ្គល​ជា​គោត្រភូ ធើ្វ​សេចក្តី​ចូលចិត្ត​ថា ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៣៣] បុគ្គល​ទី ៨ ធើ្វ​សេចក្តី​ចូលចិត្ត​ថា វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អើ។ បុគ្គល​ជា​គោត្រភូ ធើ្វ​សេចក្តី​ចូលចិត្ត​ថា វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ នឹង​មិនកើត​ឡើង ឈ្មោះថា លះបង់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អដ្ឋ​មក​កថា។

ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637652580943845420
ទៅកាន់ទំព័រ៖