ព្រះត្រៃបិដក ភាគ ៨៥

អដ្ឋ​មក​ឥន្ទ្រិយ​កថា


 [៣៣៤] បុគ្គល​ទី ៨ មិន​មាន​សទ្ធិន្រ្ទិយ​ទេ​ឬ។ អើ។ បុគ្គល​ទី ៨ មិន​មាន​សទ្ធា​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៣៥] បុគ្គល​ទី ៨ មិន​មាន​វីរិយិន្រ្ទិយ។បេ។ មិន​មាន​សតិន្រ្ទិយ។បេ។ មិន​មាន​សមាធិន្រ្ទិយ។បេ។ មិន​មា​នប​ញ្ញិន្ទ្រិយ​ទេ​ឬ។ អើ។ បុគ្គល​ទី ៨ មិន​មាន​បញ្ញា​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៣៦] បុគ្គល​ទី ៨ មាន​សទ្ធា​ដែរ​ឬ។ អើ។ បុគ្គល​ទី ៨ មាន​សទ្ធិន្រ្ទិយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ទី ៨ មាន​វីរិយៈ។បេ។ មានសតិ មាន​សមាធិ។បេ។ មាន​បញ្ញា​ដែរ​ឬ។ អើ។ បុគ្គល​ទី ៨ មាន​បញ្ញិន្រ្ទិយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637652581251189672
ទៅកាន់ទំព័រ៖