ព្រះត្រៃបិដក ភាគ ៨៥
[៣៣៧] បុគ្គលទី ៨ មានមនោ មានមនិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានសទ្ធា មានសទ្ធិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលទី ៨ មានមនោ មានមនិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានបញ្ញា មានបញ្ញិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៣៨] បុគ្គលទី ៨ មានសោមនស្ស មានសោមនស្សិន្រ្ទិយ។បេ។ មានជីវិត មានជីវិតិន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានសទ្ធា មានសទ្ធិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលទី ៨ មានជីវិត មានជីវិតន្រ្ទិយដែរឬ។ អើ។ បុគ្គលទី ៨ មានវីរិយៈ។បេ។ មានបញ្ញា មានបញ្ញិន្រ្ទិយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៣៩] បុគ្គលទី ៨ មានតែសទ្ធា មិនមានសទ្ធិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ មានតែមនោ មិនមានមនិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652581513689636
ទៅកាន់ទំព័រ៖