ព្រះត្រៃបិដក ភាគ ៨៥
[៣៤០] បុគ្គលទី ៨ មានតែសទ្ធា មិនមានសទ្ធិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ មានតែសោមនស្ស មិនមានសោមនស្សិន្រ្ទិយ។បេ។ មានតែជីវិត មិនមានជីវិតិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៤១] បុគ្គលទី ៨ មានតែបញ្ញា មិនមានបញ្ញិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ មានតែមនោ មិនមានមនិន្រ្ទិយ។បេ។ មានតែសោមនស្ស មិនមានសោមនស្សិន្រ្ទិយ។បេ។ មានតែជីវិត មិនមានជីវិតិន្រ្ទិយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៤២] បុគ្គលទី ៨ មិនមានសទ្ធិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ ជាអ្នកមិនមានសទ្ធាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលទី ៨ មិនមានវីរិយិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ ជាអ្នកខ្ជិលច្រអូស មិនមានព្យាយាមទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលទី ៨ មិនមានសតិន្រ្ទិយទេឬ។ អើ។ បុគ្គលទី ៨ ជាអ្នកភ្លេចស្មារតី មិនដឹងខ្លួនឬ។
ID: 637652582012282738
ទៅកាន់ទំព័រ៖