ព្រះត្រៃបិដក ភាគ ៨៥

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ទី ៨ មិន​មាន​សមាធិន្រ្ទិយ​ទេ​ឬ។ អើ។ បុគ្គល​ទី ៨ ជា​អ្នកមាន​ចិត្ត​មិន​ខ្ជាប់ខ្ជួន មានចិត្ត​រាយមាយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤៣] បុគ្គល​ទី ៨ មិន​មាន​បញ្ញិន្រ្ទិយ​ទេ​ឬ។ អើ។ បុគ្គល​ទី ៨ ជា​អ្នក​ឥត​ប្រាជ្ញា ជា​មនុស្ស​ល្ងង់ខ្លៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤៤] បើ​បុគ្គល​ទី ៨ មាន​សទ្ធា ចុះ​សទ្ធា​នោះ ជា​ធម្ម​ជា​តិ​នំា​សត្វ​ចេញ​ចាក​ទុក្ខ​ដែរ​ឬ។ អើ។ ប្រសិនបើ​បុគ្គល​ទី ៨ មាន​សទ្ធា សទ្ធា​នោះ​ឯង ជា​ធម្ម​ជា​តិ​នំា​សត្វ​ចេញ​ចាក​ទុក្ខ​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ទី ៨ មិន​មាន​សទ្ធិន្រ្ទិយ​ទេ។ បុគ្គល​ទី ៨ មាន​វីរិយៈ ចុះ​វីរិយៈ​នោះ ជា​ធម្មជាតិ​នាំ​សត្វ​ចេញ​ចាក​ទុក្ខ។បេ។ មានសតិ ចុះ​សតិ​នោះ ជា​ធម្មជាតិ​នាំ​សត្វ​ចេញ​ចាក​ទុក្ខ។បេ។ មាន​សមាធិ ចុះ​សមាធិ​នោះ ជា​ធម៌​នំា​សត្វ​ចេញ​ចាក​ទុក្ខ។បេ។ មាន​បញ្ញា ចុះ​បញ្ញា​នោះ ជា​ធម្មជាតិ​នាំ​សត្វ​ចេញ​ចាក​ទុក្ខ​ដែរ​ឬ។ អើ។ ប្រសិនបើ​បុគ្គល​ទី ៨ មាន​បញ្ញា បញ្ញា​នោះ​ឯង ជា​ធម្មជាតិ​នាំ​សត្វ​ចេញ​ចាក​ទុក្ខ​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ទី ៨ មិន​មាន​បញ្ញិន្រ្ទិយ​ទេ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637652582327751599
ទៅកាន់ទំព័រ៖