ព្រះត្រៃបិដក ភាគ ៨៥

បុគ្គល​ទី ៨ មានតែ​បញ្ញា មិន​មា​នប​ញ្ញិន្ទ្រិយ​ទេ​ឬ។ អើ។ បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល មានតែ​បញ្ញា មិន​មា​នប​ញ្ញិន្ទ្រិយ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤៨] បុគ្គល​ទី ៨ មានតែ​សទ្ធា មិន​មាន​សទ្ធិន្រ្ទិយ​ទេ។បេ។ មានតែ​បញ្ញា មិន​មា​នប​ញ្ញិន្ទ្រិយ​ទេ​ឬ។ អើ។ បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល។បេ។ បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត មានតែ​បញ្ញា មិន​មា​នប​ញ្ញិន្ទ្រិយ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤៩] បុគ្គល​ទី ៨ មិន​មាន​ឥន្ទ្រិយ ៥ ទេឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឥន្ទ្រិយ​នេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាង តើ​ដូចម្តេច។ គឺ​សទ្ធិន្ទ្រិយ ១ វីរិយិ​ន្ទ្រិយ ១ សតិ​ន្ទ្រិយ ១ សមា​ធិន្ទ្រិយ ១ បញ្ញិ​ន្ទ្រិយ ១ ម្នាល​ភិក្ខុ​ទាំងឡាយ ឥន្ទ្រិយ មាន ៥ យ៉ាងនេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​បាន​ឈ្មោះថា អរហន្ត ព្រោះ​មាន​ឥន្ទ្រិយ​ទាំង ៥ នេះឯង​សម្រេច​បរិបូណ៌
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637652582911814150
ទៅកាន់ទំព័រ៖