ព្រះត្រៃបិដក ភាគ ៨៥
បុគ្គលដែលបានឈ្មោះថា អ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវអរហត្ត ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលជាអរហន្តនោះ បុគ្គលដែលបានឈ្មោះថា អនាគាមី ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវអរហត្តនោះ បុគ្គលដែលបានឈ្មោះថា អ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវអនាគាមិផល ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលជាអនាគាមីនោះ បុគ្គលដែលបានឈ្មោះថា សកទាគាមី ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវអនាគាមិផលនោះ បុគ្គលដែលបានឈ្មោះថា អ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវសកទាគាមិផល ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលជាសកទាគាមីនោះ បុគ្គលដែលបានឈ្មោះថា សោតាបន្នៈ ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់អ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវសកទាគាមិផលនោះ បុគ្គលដែលបានឈ្មោះថា អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ព្រោះមានឥន្រ្ទិយទាំងឡាយទន់ជាងឥន្រ្ទិយរបស់បុគ្គលជាសោតាបន្នៈនោះ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មិនមានឥន្រ្ទិយទាំង ៥ នេះ សព្វគ្រប់ឥតខ្វះ ដោយប្រការទាំងពួងទេ តថាគត ហៅបុគ្គលនោះថា ជាអ្នកតាំងនៅក្នុងពួកបុថុជ្ជន ជាខាងក្រៅ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។
ID: 637652583127595245
ទៅកាន់ទំព័រ៖