ព្រះត្រៃបិដក ភាគ ៨៥
[៤១] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤២] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាបុថុជ្ជន បរិបូណ៌ដោយសីល មានសតិ និងសម្បជញ្ញៈ ចុះស៊ប់កាន់កិរិយាដេកលក់ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលភិក្ខុទាំងឡាយ ពួកឥសី ជាខាងក្រៅណា បា្រសចាករាគៈ ក្នុងកាមទាំងឡាយ អសុចិរបស់ឥសីទាំងនោះ មិនឃ្លាតចេញទេ អសុចិរបស់ព្រះអរហន្ត គប្បីឃ្លាតចេញ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ រមែងមិនមាន មិនមែនជាឱកាសទេ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
ID: 637652533393192861
ទៅកាន់ទំព័រ៖