ព្រះត្រៃបិដក ភាគ ៨៥

អើ។ បុគ្គល​ទី ៨ ឈ្មោះថា តាំងនៅ​ក្នុង​ពួក​បុថុជ្ជន ជា​ខាងក្រៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ បុគ្គល​ទី ៨ ក៏​មាន​ឥន្ទ្រិយ ៥ ដែរ។

ចប់ អដ្ឋ​មក​ឥន្ទ្រិយ​កថា។


ទិព្វចក្ខុ​កថា


 [៣៥០] មំសចក្ខុ ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វចក្ខុ​ឬ។ អើ។ មំសចក្ខុ គឺ​ទិព្វចក្ខុ ឯទិព្វចក្ខុ គឺ​មំសចក្ខុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥១] មំសចក្ខុ ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វចក្ខុ​ឬ។ អើ។ មំសចក្ខុ ដូចម្តេច ទិព្វចក្ខុ ក៏​ដូច្នោះ ទិព្វចក្ខុ ដូចម្តេច មំសចក្ខុ ក៏​ដូច្នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥២] មំសចក្ខុ ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វចក្ខុ​ឬ។ អើ។ មំសចក្ខុ នោះ​ឯង គឺ​ទិព្វចក្ខុ​នោះ ទិព្វចក្ខុ​នោះ គឺ​មំសចក្ខុ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥៣] មំសចក្ខុ ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វចក្ខុ​ឬ។ អើ។ មំសចក្ខុ មាន​វិស័យ មាន​អានុភាព មាន​គោចរ ដូចម្តេច ទិព្វចក្ខុ ក៏​មាន​វិស័យ មាន​អានុភាព មាន​គោចរ ដូច្នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637652583497283135
ទៅកាន់ទំព័រ៖