ព្រះត្រៃបិដក ភាគ ៨៥
[៣៥៤] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ (មំសចក្ខុ) ជាឧបាទិន្នៈ ទៅជា (ទិព្វចក្ខុ) អនុបាទិន្នៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៥] ឧបាទិន្នៈ ទៅជាអនុបាទិន្នៈឬ។ អើ។ កាមាវចរៈ ទៅជារូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៦] កាមាវចរៈ ទៅជារូបាវចរៈឬ។ អើ។ រូបាវចរៈ ទៅជាអរូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៧] រូបាវចរៈ ទៅជាអរូបាវចរៈឬ។ អើ។ បរិយាបន្នៈ ទៅជាអបរិយាបន្នៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៨] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ ទិព្វចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាមំសចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៩] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ ទិព្វចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាបញ្ញាចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652583848064022
ទៅកាន់ទំព័រ៖