ព្រះត្រៃបិដក ភាគ ៨៥
[៣៦០] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ ទិព្វចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាមំសចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៦១] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ ចក្ខុទាំងឡាយ មានតែពីរប៉ុណ្ណោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៦២] ចក្ខុទាំងឡាយ មានតែពីរប៉ុណ្ណោះឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ចក្ខុទាំងឡាយ មាន ៣ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១ ដូច្នេះមែនឬ។ អើ។ ប្រសិនបើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ចក្ខុទាំងឡាយ មាន ៣ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ១ ដូច្នេះមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុទាំងឡាយ មានតែពីរប៉ុណ្ណោះទេ។
[៣៦៣] ចក្ខុទាំងឡាយ មានតែពីរប៉ុណ្ណោះឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចក្ខុទាំងឡាយ មាន ៣។ ចក្ខុទាំង ៣ តើដូចម្តេច។ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១ ម្នាលភិក្ខុទាំងឡាយ ចក្ខុទាំងឡាយ មាន ៣ យ៉ាងនេះឯង
ID: 637652584165720614
ទៅកាន់ទំព័រ៖