ព្រះត្រៃបិដក ភាគ ៨៥

បុរស​ឧត្តម បាន​ពោល​ថា ចក្ខុ​ទាំងឡាយ មាន ៣ ប៉ុណ្ណោះ គឺ​មំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ​ជា​ធម្មជាត​ដ៏​ប្រសើរ ១ ការ​កើតឡើង​នៃ​មំសចក្ខុ ជា​ផ្លូវ​នាំឲ្យកើត​ឡើង​នៃ​ទិព្វចក្ខុ កាលណាបើ​ញាណ​កើតឡើង​ហើយ បញ្ញាចក្ខុ​ដ៏​ប្រសើរ (ក៏​កើតឡើង កាលណោះ​ដែរ) បុគ្គល​រួច​ស្រឡះ​ចាក​ទុក្ខ​ទាំងអស់ ព្រោះតែ​បាន​បញ្ញាចក្ខុ​នោះ
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ចក្ខុ​ទាំងឡាយ មានតែ ២ ប៉ុណ្ណោះទេ។

ចប់ ទិព្វចក្ខុ​កថា។


ទិព្វសោត​កថា


 [៣៦៤] មំស​សោត ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វសោត​ឬ។ អើ។ មំស​សោត គឺ​ទិព្វសោត ទិព្វសោត គឺ​មំស​សោត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៥] មំស​សោត ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វសោត​ឬ។ អើ។ មំស​សោត ដូចម្តេច ទិព្វសោត ក៏​ដូច្នោះ​ដែរ ទិព្វសោត ដូចម្តេច មំស​សោត ក៏​ដូច្នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637652584643845978
ទៅកាន់ទំព័រ៖