ព្រះត្រៃបិដក ភាគ ៨៥

 [៣៦៦] មំស​សោត ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វសោត​ឬ។ អើ។ មំស​សោត​នោះ​ឯង គឺ​ទិព្វសោត​នោះ ទិព្វសោត​នោះ គឺ​មំស​សោត​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៧] មំស​សោត ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វសោត​ឬ។ អើ។ មំស​សោត មាន​វិស័យ អានុភាព គោចរ ដូចម្តេច ទិព្វសោត ក៏​មាន​វិស័យ អានុភាព គោចរ ដូច្នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៨] មំស​សោត ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វសោត​ឬ។ អើ។ មំស​សោត ជា​ឧបា​ទិ​ន្នៈ ទៅជា (ទិព្វសោត) អនុ​បា​ទិ​ន្នៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦៩] (មំស​សោត) ជា​ឧបា​ទិ​ន្នៈ ទៅជា (ទិព្វសោត) អនុ​បា​ទិ​ន្នៈ​ឬ។ អើ។ កាមាវច​រៈ ទៅជា​រូ​បាវ​ចរៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧០] កាមាវច​រៈ ទៅជា​រូ​បាវ​ចរៈ​ឬ។ អើ។ រូ​បាវ​ចរៈ ទៅជា​អរូ​បាវ​ចរៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637652584986991629
ទៅកាន់ទំព័រ៖