ព្រះត្រៃបិដក ភាគ ៨៥

 [៣៧១] រូ​បាវ​ចរៈ ទៅជា​អរូ​បាវ​ចរៈ​ឬ។ អើ។ បរិ​យា​បន្នៈ ទៅជា​អប​រិយា​បន្នៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧២] មំស​សោត ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វសោត​ឬ។ អើ។ ទិព្វសោត ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​មំស​សោត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៣] មំស​សោត ដែល​ធម៌​ទំនុកបម្រុង​ហើយ ជា​ទិព្វសោត​ឬ។ អើ។ សោតៈ មានតែ​មួយ​ប៉ុណ្ណោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៤] សោតៈ មានតែ​មួយ​ប៉ុណ្ណោះ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា សោតៈ​ទាំងឡាយ មាន ២ គឺ​មំស​សោត ១ ទិព្វសោត ១ មែន​ឬ។ អើ។ ប្រសិនបើ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា សោតៈ​ទាំងឡាយ មាន ២ គឺ​មំស​សោត ១ ទិព្វសោត ១ មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សោតៈ មានតែ​មួយ​ប៉ុណ្ណោះទេ។

ចប់ ទិព្វសោត​កថា។

ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637652585307616759
ទៅកាន់ទំព័រ៖