ព្រះត្រៃបិដក ភាគ ៨៥
យថាកម្មូបគតញ្ញាណកថា
[៣៧៥] យថាកម្មូបគតញ្ញាណ (ការដឹងពួកសត្វ ដែលអន្ទោលទៅតាមកម្ម) គឺទិព្វចក្ខុឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្ត ចំពោះយថាកម្មូបគតៈ (សត្វដែលអន្ទោលទៅតាមកម្ម) ឈ្មោះថាឃើញរូបដោយទិព្វចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៧៦] បុគ្គលធើ្វទុកក្នុងចិត្ត ចំពោះយថាកម្មូបគតៈ ឈ្មោះថាឃើញរូបដោយទិព្វចក្ខុឬ។ អើ។ ការប្រជុំនៃផស្សៈទាំង ២ នៃចិត្តទាំង ២ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៧៧] យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុឬ។ អើ។ បុគ្គលធើ្វទុកក្នុងចិត្តថា អើហ្ន៎ ពួកសត្វដ៏ចម្រើនទាំងអម្បាលនេះ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយកាយទុច្ចរិត ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយវចីទុច្ចរិត ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកបដោយមនោទុច្ចរិត ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វជាមិច្ឆាទិដ្ឋិ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ ដូច្នេះខ្លះ ធើ្វទុកក្នុងចិត្តថា ពួកសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ហើយ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក ដូច្នេះខ្លះ មួយទៀត បុគ្គលធើ្វទុកក្នុងចិត្តថា អើហ្ន៎ ពួកសត្វដ៏ចម្រើនទាំងអម្បាលនេះ ដូច្នេះខ្លះ
ID: 637652585603710414
ទៅកាន់ទំព័រ៖