ព្រះត្រៃបិដក ភាគ ៨៥
អើ។ ប្រសិនបើបុគ្គលណាមួយ មិនមានទិព្វចក្ខុ មិនបានចំពោះ មិនបានត្រាស់ដឹង មិនបានធើ្វឲ្យជាក់ច្បាស់ នូវទិព្វចក្ខុទេ តែងដឹងនូវយថាកម្មូបគតៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុទេ។
[៣៨០] យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុឬ។ អើ។ ព្រះសារីបុត្រមានអាយុ បានជ្រាបនូវយថាកម្មូបគតៈឬ។ អើ។ ប្រសិនបើព្រះសារីបុត្រមានអាយុ បានជ្រាបនូវយថាកម្មូបគតៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុទេ។
[៣៨១] ព្រះសារីបុត្រមានអាយុ បានជ្រាបនូវយថាកម្មូបគតៈឬ។ អើ។ ព្រះសារីបុត្រមានអាយុ មានទិព្វចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៨២] ព្រះសារីបុត្រមានអាយុ មានទិព្វចក្ខុឬ។ អើ។ ក្រែងព្រះសារីបុត្រមានអាយុ បានពោលគាថានេះថា
ការតាំងចិត្តរបស់ខ្ញុំ មិនមាន ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ មិនមានដើម្បីទិព្វចក្ខុ មិនមានដើម្បីចេតោបរិយញ្ញាណ មិនមានដើម្បីឥទ្ធិវិធញ្ញាណ មិនមាន ដើម្បីសោតធាតុដ៏បរិសុទ្ធ មិនមានដើម្បីចុតូបបាតញ្ញាណទេ
ID: 637652586216523043
ទៅកាន់ទំព័រ៖