ព្រះត្រៃបិដក ភាគ ៨៥
ការសង្រួមជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះ ពាក្យនោះ ជាពាក្យខុសទេ ប្រសិនបើគេមិនគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតា ដូច្នេះ បណ្តាពាក្យទាំង ២ ប្រការនោះ អ្នកពោលពាក្យណាថា គេគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតា មិនគួរពោលថា ការសង្រួមជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះពាក្យនោះ ជាពាក្យខុសទេ។
[៣៨៦] ការសង្រួម មានក្នុងពួកមនុស្ស ចុះការមិនសង្រួម មានក្នុងពួកមនុស្សនោះដែរឬ។ អើ។ ការសង្រួម មានក្នុងពួកទេវតា ចុះការមិនសង្រួម មានក្នុងពួកទេវតានោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៨៧] ការសង្រួម មានក្នុងពួកទេវតា ចុះការមិនសង្រួម មិនមានក្នុងពួកទេវតានោះទេឬ។ អើ។ ការសង្រួម មានក្នុងពួកមនុស្ស ចុះការមិនសង្រួម មិនមានក្នុងពួកមនុស្សនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652586826054238
ទៅកាន់ទំព័រ៖