ព្រះត្រៃបិដក ភាគ ៨៥

 [៣៨៨] ការ​វៀរចាក​បាណាតិបាត មាន​ក្នុង​ពួក​ទេវតា​ឬ។ អើ។ ចុះ​បា​ណា​តិ​បា​តិ (ការ​សម្លាប់សត្វ) មាន​ក្នុង​ពួក​ទេវតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ (ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ការ​ផឹកទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ) មាន​ក្នុង​ពួក​ទេវតា​ឬ។ អើ។ សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ (ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ការ​ផឹកទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ) មាន​ក្នុង​ពួក​ទេវតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៨៩] បាណាតិបាត មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អើ។ ការ​វៀរចាក​បាណាតិបាត មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អើ។ ការ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៩០] ការ​វៀរចាក​បាណាតិបាត មាន​ក្នុង​ពួក​មនុស្ស ចុះ​បាណាតិបាត មាន​ក្នុង​ពួក​មនុស្ស​នោះ​ឬ។ អើ។ ការ​វៀរចាក​បាណាតិបាត មាន​ក្នុង​ពួក​ទេវតា ចុះ​បាណាតិបាត មាន​ក្នុង​ពួក​ទេវតា​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មាន​ក្នុង​ពួក​មនុស្ស ចុះ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ មាន​ក្នុង​ពួក​មនុស្ស​នោះ​ឬ។ អើ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637652587116054216
ទៅកាន់ទំព័រ៖