ព្រះត្រៃបិដក ភាគ ៨៥
ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកទេវតា ចុះសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកទេវតានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៩១] ការវៀរបាណាតិបាត មានក្នុងពួកទេវតា ចុះបាណាតិបាត មិនមានក្នុងពួកទេវតានោះទេឬ។ អើ។ ការវៀរចាកបាណាតិបាត មានក្នុងពួកមនុស្ស ចុះបាណាតិបាត មិនមានក្នុងពួកមនុស្សនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកទេវតា ចុះសុរាមេរយមជ្ជប្បមាទដ្ឋានៈ មិនមានក្នុងពួកទេវតានោះទេឬ។ អើ។ ការវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ មានក្នុងពួកមនុស្ស ចុះសុរាមេរយមជ្ជប្បមាទដ្ឋានៈ មិនមានក្នុងពួកមនុស្សនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៩២] ការសង្រួម មិនមានក្នុងពួកទេវតាទេឬ។ អើ។ ពួកទេវតាទាំងអស់ ជាអ្នកសម្លាប់សត្វ ជាអ្នកកាន់យកទ្រព្យដែលម្ចាស់គេមិនឲ្យ
ID: 637652587359491932
ទៅកាន់ទំព័រ៖