ព្រះត្រៃបិដក ភាគ ៨៥

 [៣៩៥] សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ដែរ​ឬ។ ។អើ។ បញ្ចវោការ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត ការបាន​អត្តភាព មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៩៦] ក្រែង​ឯក​វោការ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត ការបាន​អត្តភាព មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ឯក​វោការ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត ការបាន​អត្តភាព មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ទេ។
 [៣៩៧] សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ដែរ​ឬ។ អើ។ បុគ្គល​ធើ្វ​កិច្ច​គួរ​ធើ្វ ដោយ​សញ្ញា ដោយ​សញ្ញា​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៩៨] សញ្ញា ក្នុង​ពួក​មនុស្ស មាន ទាំង​សញ្ញ​ភព​នោះ សញ្ញ​គតិ (គតិ​របស់​សត្វ​មាន​សញ្ញា) សញ្ញ​សត្តា​វា​សៈ សញ្ញ​សំសារ សញ្ញ​យោនិ សញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អើ។ សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន ទាំង​សញ្ញ​ភព នោះ សញ្ញ​គតិ សញ្ញ​សត្តា​វា​សៈ សញ្ញ​សំសារ សញ្ញ​យោនិ សញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637652587940585466
ទៅកាន់ទំព័រ៖