ព្រះត្រៃបិដក ភាគ ៨៥

 [៣៩៩] សញ្ញា ក្នុង​ពួក​មនុស្ស មាន ទាំង​បញ្ចវោការ​ភព​នោះ គតិ សត្តា​វា​សៈ សំសារ យោនិ អត្តភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អើ។ សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន ទាំង​បញ្ចវោការ​ភព​នោះ គតិ លំនៅ​របស់​សត្វ សំសារ កំណើត ការបាន​អត្តភាព មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០០] សញ្ញា ក្នុង​ពួក​មនុស្ស មាន ទាំង​បុគ្គល​ធើ្វ​កិច្ច​ដែល​គួរ​ធើ្វ​ដោយ​សញ្ញា ដោយ​សញ្ញា​នោះ​ដែរ​ឬ។ អើ។ សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន ទាំង​បុគ្គល​ធើ្វ​កិច្ច​ដែល​គួរ​ធើ្វ​ដោយ​សញ្ញា ដោយ​សញ្ញា​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០១] សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន ទាំង​អសញ្ញ​ភព​នោះ អសញ្ញ​គតិ អសញ្ញ​សត្តា​វា​សៈ អសញ្ញ​សំសារ អសញ្ញ​យោនិ អសញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អើ។ សញ្ញា ក្នុង​ពួក​មនុស្ស មាន ទាំង​អសញ្ញ​ភព​នោះ។បេ។ អសញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637652588201679199
ទៅកាន់ទំព័រ៖