ព្រះត្រៃបិដក ភាគ ៨៥

 [៤០២] សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន ទាំង​ឯក​វោការ​ភព​នោះ គតិ លំនៅ​របស់​សត្វ សំសារ កំណើត ការបាន​អត្តភាព មាន​ដែរ​ឬ។ អើ។ សញ្ញា ក្នុង​ពួក​មនុស្ស មាន ទាំង​ឯក​វោការ​ភព​នោះ។បេ។ ការបាន​អត្តភាព មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៣] សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន ប៉ុន្តែ​អសញ្ញ​សត្វ​នោះ មិន​ធើ្វ​កិច្ច​ដែល​គួរ​ធើ្វ​ដោយ​សញ្ញា ដោយ​សញ្ញា​នោះ​ទេ​ឬ។ អើ។ សញ្ញា ក្នុង​ពួក​មនុស្ស មាន ប៉ុន្តែ​មនុស្ស​នោះ មិន​ធើ្វ​កិច្ច​ដែល​គួរ​ធើ្វ​ដោយ​សញ្ញា ដោយ​សញ្ញា​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៤] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ទេវតា ឈ្មោះថា អសញ្ញ​សត្វ ជា​អ្ន​កញុំាង​សញ្ញា​ឲ្យ​កើតឡើង មាន ប៉ុន្តែ ទេវតា​ទាំងនោះ រមែង​ច្យុត​ចាក​កាយ​នោះ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​មែន។
 [៤០៥] សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ដែរ​ឬ។ សញ្ញា ក្នុង​កាល​ខ្លះ មាន ក្នុង​កាល​ខ្លះ មិន​មាន។ ចុះ​ពួក​សញ្ញ​សត្វ ក្នុង​កាល​ខ្លះ មាន ពួក​អសញ្ញ​សត្វ ក្នុង​កាល​ខ្លះ មាន
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637652588507773016
ទៅកាន់ទំព័រ៖