ព្រះត្រៃបិដក ភាគ ៨៥
សញ្ញភព ក្នុងកាលខ្លះ មាន អសញ្ញភព ក្នុងកាលខ្លះ មាន បញ្ចវោការភព ក្នុងកាលខ្លះ មាន ឯកវោការភព ក្នុងកាលខ្លះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០៦] សញ្ញា ក្នុងពួកអសញ្ញសត្វ ក្នុងកាលខ្លះ មាន ក្នុងកាលខ្លះ មិនមានឬ។ អើ។ កាលដូចម្តេច សញ្ញា មាន កាលដូចម្តេច សញ្ញាមិនមាន។ សញ្ញាក្នុងចុតិកាល (កាលច្យុត) និងឧបបត្តិកាល (កាលដែលកើត) មាន តែក្នុងឋិតិកាល (កាលដែលតាំងនៅ) មិនមានទេ។ ពួកសញ្ញសត្វ ក្នុងចុតិកាល និងឧបបត្តិកាល មាន ពួកអសញ្ញសត្វ ក្នុងឋិតិកាល មាន សញ្ញភពក្នុងចុតិកាល និងឧបបត្តិកាល មាន អសញ្ញភព ក្នុងឋិតិកាល មាន បញ្ចវោការភព ក្នុងចុតិកាល និងឧបបត្តិកាល មាន ឯកវោការភព ក្នុងឋិតិកាល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អសញ្ញកថា។
នេវសញ្ញានាសញ្ញាយតនកថា
[៤០៧] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេឬ។ អើ។ អសញ្ញភព អសញ្ញគតិ អសញ្ញសត្តាវាសៈ អសញ្ញសំសារ អសញ្ញយោនិ អសញ្ញត្តភាវប្បដិលាភ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652588926835458
ទៅកាន់ទំព័រ៖