ព្រះត្រៃបិដក ភាគ ៨៥

 [៤០៨] ក្រែង​សញ្ញ​ភព សញ្ញ​គតិ សញ្ញ​សត្តា​វា​សៈ សញ្ញ​សំសារ សញ្ញ​យោនិ សញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ សញ្ញ​ភព សញ្ញ​គតិ។បេ។ សញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ។
 [៤០៩] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ​ឬ។ អើ។ ឯក​វោការ​ភព គតិ។ បេ។ ការបាន​អត្តភាព មាន​ដែរ​ឬ ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ចតុ​វោការ​ភព គតិ។បេ។ ការបាន​អត្តភាព មាន​ដែរ​ឬ។ អើ។ ប្រសិនបើ​ចតុ​វោការ​ភព គតិ។បេ។ ការបាន​អត្តភាព មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ។
 [៤១០] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ទេ ចុះ​ចំណែកខាង​អសញ្ញ​ភព​នោះ អសញ្ញ​គតិ អសញ្ញ​សត្តា​វា​សៈ អសញ្ញ​សំសារ អសញ្ញ​យោនិ អសញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637652589204179261
ទៅកាន់ទំព័រ៖