ព្រះត្រៃបិដក ភាគ ៨៥

បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ ចុះ​ចំណែកខាង​អសញ្ញ​ភព​នោះ អសញ្ញ​គតិ អសញ្ញ​សត្តា​វា​សៈ អសញ្ញ​សំសារ អសញ្ញ​យោនិ អសញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បេ។ មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ទេ ចុះ​ចំណែកខាង​ឯក​វោការ​ភព​នោះ គតិ។បេ។ ការបាន​អត្តភាព មាន​ដែរ​ឬ។ អើ។ មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ ចុះ​ចំណែកខាង​ឯក​វោការ​ភព​នោះ គតិ លំនៅ​របស់​សត្វ សំសារ កំណើត ការបាន​អត្តភាព មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១១] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ ចុះ​ចំ​ណែ​កខាង​សញ្ញ​ភព​នោះ សញ្ញ​គតិ។បេ។ សញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អើ។ មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ទេ ចុះ​ចំ​ណែ​កខាង​សញ្ញ​ភព​នោះ សញ្ញ​គតិ។បេ។ សញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១២] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ ចុះ​ចំណែកខាង​ចតុ​វោការ​ភព​នោះ គតិ។បេ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637652589478710506
ទៅកាន់ទំព័រ៖