ព្រះត្រៃបិដក ភាគ ៨៥
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៦] អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើអវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹង របស់ព្រះអរហន្ត មានទេ។
[៤៧] ការមិនដឹង របស់បុថុជ្ជន មាន អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់បុថុជ្ជននោះ មានដែរឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត មាន អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៨] ការមិនដឹង របស់ព្រះអរហន្ត មាន អវិជ្ជា ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានៈគឺអវិជ្ជា សញ្ញោជនៈគឺអវិជ្ជា នីវរណៈគឺអវិជ្ជា របស់ព្រះអរហន្តនោះ មិនមានទេឬ។
ID: 637652534036161763
ទៅកាន់ទំព័រ៖