ព្រះត្រៃបិដក ភាគ ៨៥

ការបាន​អត្តភាព មាន​ដែរ​ឬ។ អើ។ បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ មាន​ទេ ចុះ​ចំណែកខាង​ចតុ​វោការ​ភព​នោះ។បេ។ ការបាន​អត្តភាព មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១៣] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ​ឬ។ អើ។ ក្រែ​ងនេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព​ឬ។ អើ។ ប្រសិន​បើ​នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ។
 [៤១៤] នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ​ឬ។ អើ។ អាកាសានញ្ចាយតន​ភព ជាច​តុ​វោការ​ភព បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​អាកាសានញ្ចាយតន​ភព មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១៥] នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ​ឬ។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637652589770898094
ទៅកាន់ទំព័រ៖