ព្រះត្រៃបិដក ភាគ ៨៥
អើ។ វិញ្ញាណញ្ចាយតនភព។បេ។ អាកិញ្ចញ្ចាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងអាកិញ្ចញ្ចាយតនភព មានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១៦] អាកាសានញ្ចាយតនភព ជាចតុវោការភព សញ្ញា ក្នុងអាកាសានញ្ចាយតនភពនោះ មានដែរឬ។ អើ។ នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភពនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណញ្ចាយតនភព។បេ។ អាកិញ្ចញ្ចាយតនភព ជាចតុវោការភព សញ្ញា ក្នុងអាកិញ្ចញ្ចាយតនភពនោះ មានដែរឬ។ អើ។ នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភពនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១៧] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេឬ។ អើ។ ក្រែងនេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភពឬ។ អើ។ ប្រសិនបើនេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភពមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេ។
ID: 637652590082147892
ទៅកាន់ទំព័រ៖