ព្រះត្រៃបិដក ភាគ ៨៥
[៤១៨] នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេឬ។ អើ។ អាកាសានញ្ចាយតនភព។បេ។ វិញ្ញាណញ្ចាយតនភព។បេ។ អាកិញ្ចញ្ចាយតនភព ជាចតុវោការភព បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងអាកិញ្ចញ្ចាយតនភព មានឬមិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១៩] អាកាសានញ្ចាយតនភព ជាចតុវោការភព សញ្ញា ក្នុងអាកាសានញ្ចាយតនភពនោះ មានដែរឬ។ អើ។ នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភពនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណញ្ចាយតនភព។បេ។ អាកិញ្ចញ្ចាយតនភព ជាចតុវោការភព សញ្ញា ក្នុងអាកិញ្ចញ្ចាយតនភពនោះ មានដែរឬ។ អើ។ នេវសញ្ញានាសញ្ញាយតនភព ជាចតុវោការភព សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភពនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652590325429953
ទៅកាន់ទំព័រ៖