ព្រះត្រៃបិដក ភាគ ៨៥
[៤២០] បុគ្គលមិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេឬ។ អើ។ ក្រែងនេវសញ្ញានាសញ្ញាយតនភព មានឬ។ អើ។ ប្រសិនបើនេវសញ្ញានាសញ្ញាយតនភពមានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេ។
[៤២១] បុគ្គលធើ្វសេចក្តីចូលចិត្តថា នេវសញ្ញានាសញ្ញាយតនភព ដូច្នេះហើយ មិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានឬមិនមានទេឬ។ អើ។ បុគ្គលធើ្វសេចក្តីចូលចិត្តថា អទុក្ខមសុខវេទនា ដូច្នេះហើយ មិនគួរនិយាយថា វេទនា ឬមិនមែនវេទនា ក្នុងអទុក្ខមសុខវេទនាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ នេវសញ្ញានាសញ្ញាយតនកថា។
ចប់ តតិយវគ្គ។
ID: 637652590595272978
ទៅកាន់ទំព័រ៖