ព្រះត្រៃបិដក ភាគ ៨៥

ឧទា្ទ​ននៃ​តតិយ​វគ្គ​នោះ គឺ


និយាយ​អំ​ពី​កម្លំាង​ព្រះ​តថាគត សាធារណៈ​ដល់​សាវ័ក ១ កម្លាំង​ព្រះ​តថាគត ជា​អរិយៈ ១ ចិត្ត​ប្រកបដោយ​រាគៈ រួច​ស្រឡះ ១ ចិត្ត​រួច​ស្រឡះ​ហើយ កំពុង​រួច​ស្រឡះ និង​ចិត្ត​កំពុង​រួច​ស្រឡះ ១ បុគ្គល​ទី ៨ លះបង់​ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ ១ បុគ្គល​ទី ៨ មិន​មាន​ឥន្រ្ទិយ ៥ យ៉ាង ១ មំសចក្ខុ ដែល​ធម៌​ទំនុកបម្រុង ១ មំស​សោត​ដែល​ធម៌​ទំនុកបម្រុង ១ យថា​កម្មូ​បគត​ញ្ញាណ ១ ការ​សង្រួម​ក្នុង​ពួក​ទេវតា ១ សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ ១ ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព ១។

គិហិ​អរហា​តិក​ថា


 [៤២២] គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ដែរ​ឬ។ អើ។ សញ្ញោជនៈ​នៃ​គ្រហស្ថ របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សញ្ញោជនៈ​នៃ​គ្រហស្ថ របស់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អើ។ បើ​សញ្ញោជនៈ​នៃ​គ្រហស្ថ របស់​ព្រះអរហន្ត មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ទេ។
 [៤២៣] គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ដែរ​ឬ។ អើ។ ក្រែង​សញ្ញោជនៈ​នៃ​គ្រហស្ថ ព្រះអរហន្ត បាន​លះបង់​ហើយ មាន​ឫសគល់
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637652590911679268
ទៅកាន់ទំព័រ៖