ព្រះត្រៃបិដក ភាគ ៨៥
[៤៣២] បុគ្គលបានជាសកទាគាមី មិនមានជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើបុគ្គលបានជាសកទាគាមី មិនមានជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣៣] បុគ្គលបានជាអនាគាមី មិនមានជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើបុគ្គលបានជាអនាគាមី មិនមានជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣៤] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ ព្រះសារីបុត្តតេ្ថរ បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះមោគ្គល្លានតេ្ថរ។បេ។ ព្រះមហាកស្សបតេ្ថរ។បេ។ ព្រះមហាកច្ចាយនតេ្ថរ។បេ។ ព្រះមហាកោដ្ឋិកតេ្ថរ។បេ។ ព្រះមហាបណ្ឋកតេ្ថរ បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៣៥] ព្រះសារីបុត្តតេ្ថរ មិនមែនបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើព្រះសារីបុត្តតេ្ថរ មិនមែនបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន
ID: 637652592329179224
ទៅកាន់ទំព័រ៖