ព្រះត្រៃបិដក ភាគ ៨៥
អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣៦] ព្រះមហាមោគ្គល្លានតេ្ថរ។បេ។ ព្រះមហាកស្សបតេ្ថរ ព្រះមហាកច្ចាយនតេ្ថរ ព្រះមហាកោដ្ឋិកតេ្ថរ។បេ។
[៤៣៧] ព្រះមហាបណ្ឋកតេ្ថរ មិនមែនបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេឬ។ អើ។ បើព្រះមហាបណ្ឋកតេ្ថរ មិនមែនបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ។
[៤៣៨] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ដោយចិត្ត ដែលកំពុងសែ្វងរកនូវការកើតឡើង (បដិសន្ធិចិត្ត) ជាលោកិយៈ ប្រកបដោយអាសវៈ។បេ។ ប្រកបដោយសេចក្តីសៅហ្មងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៣៩] បុគ្គលបានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ។ អើ។ ចិត្តដែលកំពុងសែងរកនូវការកើតឡើង ជានិយ្យានិកៈ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការមិនសន្សំ មិនមានអាសវៈ។បេ។ មិនប្រកបដោយសេចក្តីសៅហ្មងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652592660741806
ទៅកាន់ទំព័រ៖