ព្រះត្រៃបិដក ភាគ ៨៥

 [៤៤០] ក្រែងចិត្ត​ដែល​កំ​ពុង​សែ្វ​ងរ​កនូវ​ការ​កើតឡើង មិនមែន​ជា​និយ្យានិកៈ មិនដល់​នូវ​ការ​អស់​ទៅ មិនដល់​នូវ​ការ​ត្រាស់​ដឹង មិនដល់​នូវ​ការ​មិន​សន្សំ ប្រកបដោយ​អាសវៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង​ឬ។ អើ។ បើ​ចិត្ត​ដែល​កំ​ពុង​សែ្វ​ងរ​កនូវ​ការ​កើតឡើង មិនមែន​ជា​និយ្យានិកៈ មិនដល់​នូវ​ការ​អស់​ទៅ មិនដល់​នូវ​ការ​ត្រាស់​ដឹង មិនដល់​នូវ​ការ​មិន​សន្សំ ប្រកបដោយ​អាសវៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ។
 [៤៤១] បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អើ។ បុគ្គល​លះ​រាគៈ លះ​ទោសៈ លះ​មោហៈ។បេ។ លះ​អនោត្តប្បៈ ដោយចិត្ត​ដែល​កំ​ពុង​សែ្វ​ងរ​កនូវ​ការ​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤២] បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អើ។ ចិត្ត​ដែល​កំ​ពុង​សែ្វ​ងរ​កនូវ​ការ​កើតឡើង ជាម​គ្គ។បេ។ ជាស​តិ​ប្ប​ដ្ឋាន ជា​សម្ម​ប្ប​ធាន ជា​ឥទ្ធិបាទ ជា​ឥន្រ្ទិយ ជា​ពលៈ។បេ។ ជា​ពោជ្ឈង្គៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤៣] បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637652592946991801
ទៅកាន់ទំព័រ៖