ព្រះត្រៃបិដក ភាគ ៨៥

អើ។ បុគ្គល​កំណត់​ដឹង​នូវ​ទុក្ខសច្ច លះ​នូវ​សមុទយសច្ច ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ច ចម្រើន​នូវ​មគ្គសច្ច ដោយចិត្ត​ដែល​កំ​ពុង​សែ្វ​ងរ​កនូវ​ការ​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤៤] បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អើ។ ចុតិ​ចិត្ត មគ្គចិត្ត ចិត្ត​ដែល​កំពុង​ស្វែងរក​នូវ​ការ​កើតឡើង ជា​ផលចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ឧប​បត្តិ​កថា។


អនាសវ​កថា


 [៤៤៥] ពួក​ធម៌​ទាំងអស់​របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិ​មគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិ​ប្ប​ដ្ឋាន សម្ម​ប្ប​ធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ (របស់​ព្រះអរហន្ត ជា​ធម៌​មិន​មាន​អាសវៈ) ទេឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤៦] ពួក​ធម៌​ទាំងអស់ របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។ អើ។ ចក្ខុ​របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុ​របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637652593300116685
ទៅកាន់ទំព័រ៖