ព្រះត្រៃបិដក ភាគ ៨៥
ថ្នាំពិសគួរចូលទៅ គ្រឿងសស្រ្តាគួរមុត ភ្លើងគួរចេះ ចំពោះធម៌ ដែលមិនមានអាសវៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥០] កាយរបស់ព្រះអរហន្ត គួរដើម្បីជាប់ដោយចំណងគឺខ្នោះ ដើម្បីជាប់ដោយចំណងគឺខែ្ស ដើម្បីជាប់ដោយចំណងគឺច្រវាក់ ដើម្បីជាប់ដោយចំណងគឺស្រុក ដើម្បីជាប់ដោយចំណងគឺនិគម ដើម្បីជាប់ដោយចំណងគឺនគរ ដើម្បីជាប់ដោយចំណងគឺជនបទ ដើម្បីជាប់ដោយចំណង មាន ក ជាគម្រប់ ៥ ដែរឬ។ អើ។ ធម៌មិនមានអាសវៈ គួរដើម្បីជាប់ដោយចំណងគឺខ្នោះ ដើម្បីជាប់ដោយចំណងគឺខែ្ស ដើម្បីជាប់ដោយចំណងគឺច្រវាក់ ដោយចំណងគឺស្រុក ដោយចំណងគឺនិគម ដោយចំណងគឺនគរ ដោយចំណងគឺជនបទ ដើម្បីជាប់ដោយចំណង មាន ក ជាគម្រប់ ៥ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥១] បើព្រះអរហន្ត ឲ្យចីវរដល់បុថុជ្ជន (ចីវរនោះ) ជាវត្ថុមិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (ចីវរ) ជាវត្ថុមិនមានអាសវៈ តែប្រកបដោយអាសវៈ មានដែរឬ។ អើ។ ចីវរនោះឯង មិនមានអាសវៈទេ តែចីវរនោះ ប្រកបដោយអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចីវរនោះ មិនមានអាសវៈទេ តែចីវរនោះ ប្រកបដោយអាសវៈ មានដែរឬ។ អើ។ មគ្គជាធម៌មិនមានអាសវៈ
ID: 637652593864335789
ទៅកាន់ទំព័រ៖